(រូបថត ប៊ុនណាក់)
រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៤ តុលា អនុរក្សពន្ធនាគារប៉េហ្ស៊ី បាន នាំជនជាប់ចោទឈ្មោះនាង សុខណា ហៅត្រេន ដែលមានរហស្សនាមទិវា០៦ អតីត អនុប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ឡើង សវនាការ ដោយជាប់ពាក់ព័ន្ធបណ្តឹងថា បានដាក់ថ្នាំញៀនហួសប្រមាណ សំលាប់កូនចៅ (មន្ត្រីប៉ូលិស) ក្នុងពេលផឹកស៊ី ប៉ុន្តែត្រូវពន្យារពេល វិញ ដោយសារមេធាវីជាប់បំពេញភារកិច្ច។
ឈ្មោះនាង សុខណា ភេទប្រុស អាយុ៣៦ឆ្នាំ អតីតអនុប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌ កំរិតស្រាល រាជធានីភ្នំពេញ មានភារកិច្ចទទួលខុសត្រូវក្រុមម៉ូតូប្រដេញ ហៅខ្លាហោះ។ រីឯជនរងគ្រោះដល់ជីវិតឈ្មោះទឹម ទិត្យា ភេទ ប្រុស អាយុ ៣៧ឆ្នាំ ជាមន្ត្រីនគរបាលនៃស្នងការរាជធានីភ្នំពេញ និងត្រូវជា កូនចៅរបស់ឈ្មោះនាង សុខណា ហៅត្រេន ឬទិវា០៦ នោះតែម្តង។
ការនាំ ខ្លួនជនជាប់ចោទឡើងសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ នា រសៀលថ្ងៃទី១៤ តុលា នេះ មិនត្រូវបានដំណើរការចប់ចុងចប់ដើមទេ ដោយ លោកណាច ទ្រី មេធាវិការពារក្តី ឱ្យជនជាប់ចោទបានសុំពន្យារពេល មូលហេតុ លោកជាប់សវនាការរឿងផ្សេងទៀតនៅសាលាឧទ្ធរណ៍ ហើយលោកចៅក្រម ក៏សំរេចលើកពេល។
គួរបញ្ជាក់ថា ឈ្មោះនាង សុខណា ហៅត្រេន រហស្ស នាមទិវា០៦ ត្រូវបានលោកទឹម សារឹម ភេទប្រុស អាយុ៦៥ឆ្នាំ ត្រូវជាឪពុក បង្កើតជនរងគ្រោះ ដល់ជីវិតឈ្មោះទឹម ទិត្យា ប្តឹងចោទប្រកាន់ថាជា អ្នកដាក់ថ្នាំញៀនហួសប្រមាណនៅក្នុងកែវស្រាបៀរសំលាប់កូនប្រុសគាត់៕
|
|
0 comments:
Post a Comment