Making movie in Cambodia

If you can't read this article please download Khmer Unocode and set it up for your own PC

លោក លីលៀនជា (Jet Li) តារាភាពយន្តចិន (រូបភាព បរទេស)

លោក លីលៀនជា (Jet Li) តារាភាពយន្តចិន (រូបភាព បរទេស)

យោង​តាមប្រភពព័ត៌​មាន​ឱ្យ​ដឹង​ថា លោក ​ហ្សិត​លី (Jet Li) ដែលគេ​ស្គាល់​តាមរយៈ​ឈ្មោះ​ លី លៀន​ជា ជា​តារាភាព​យន្ត​ល្បី​ឈ្មោះ​របស់​ប្រទេស​​ចិន និង​នាង ​អេនចេលីណា ជោលី (Angelina Jolie) ជា​តារាភាព​យន្ត​ហូលីវូដ​ល្បី​ឈ្មោះ​ត្រូវបានគេ​រំពឹង​ថា ​នឹង​ថត​​​ខ្សែ​ភាព​យន្ត​ថ្មី​មួយ​រឿង នៅ​ក្នុង​ប្រទេស​កម្ពុជា ។ លោក Tomas Magyar ជា​អ្នក​រៀប​ចំ​គំរោង​​សំរាប់ខ្សែ​ភាព​យន្ត​ ដែល​គ្រោង​ឡើង​ថ្លែង​​ក្នុង​​ឱកាស​នៃ​សន្និ​សីទ​កាសែត​មួយ​ដែល​រៀប​ចំ​ឡើង​ នៅ​ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី​​២២ កញ្ញា ថា ខ្សែ​ភាព​យន្ត​​ដែលលោក​គ្រោង​ផលិត​នោះ​នឹង​ត្រូវ​ដាក់​ចំណងជើង​ថា «មហា​អធិរាជ​ខ្មែរ» (“Great Khmer Empire”) ដោយ​នឹង​​ត្រូវ​ចំណាយ​ប្រាក់​អស់​៧០​លាន​ដុល្លារ​​អាមេរិក ហើយ​នឹង​ត្រូវ​ការ​ពេល​ថត​​យ៉ាង​ហោច​ណាស់​៣​ឆ្នាំ​ ។ លោក​ Tomas Magyar ថ្លែង​​ឱ្យ​ដឹង​ទៀត​ថា ការ​ចំណាយ​ពេល​យ៉ាង​យូរ ដើម្បី​​ផលិត​ និង​ថត​ខ្សែ​ភាព​យន្ត​នេះ គឺមកពី​ត្រូវ​ពិគ្រោះ​យោ​បល់​ជាមួយរដ្ឋាភិបាល​កម្ពុជា និ​ង​អ្នក​​ប្រវត្តិ​សាស្ត្រ​​កម្ពុជា ស្តី​អំពី​ភាព​ច្បាស់​លាស់​​នៃប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា ។

នាង ជោលី (Angelina Jolie) (រូបភាព បរទេស)

នាង ជោលី (Angelina Jolie)

តាម​ប្រភពព័ត៌​មាន​ដដែល​​​ឱ្យ​ដឹង​ទៀត​ថា ខ្សែ​ភាព​យន្ត​នោះ​នឹង​ផ្តោត​ជា​ពិសេស​ទៅ​លើ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ កម្ពុជា ជា​ពិសេស​អំឡុង​​ពេលនៃ​របប​រុង​រឿង ក្រោមការ​ដឹកនាំ​របស់​​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៣ ក្នុងសតវត្ស​ទី​១១ និង​សតវត្ស​ទី​១២ ដែលត្រូវបាន​ចាត់​ទុក​ថា​ជា​ព្រះមហាក្សត្រ​​ដ៏​អស្ចារ្យ​របស់​កម្ពុជា និង​ថែម​ទាំង​បាន​ធ្វើជា​សាក្សី​នៃ​ការ​កសាង​រួច​រាល់​នៃ​ប្រាសាទ​អង្គរ​ វត្ត ។ នាង​អេន​ចេលីណា ជោលី ជា​តារា​ភាព​យន្ត​ហូលីវូដ​ល្បីឈ្មោះ​ធ្លាប់​បាន​ថត​ខ្សែ​ភាព​យន្ត​នៅ​ក្នុង​ ប្រទេស​កម្ពុជា​ម្តង​រួច​​ហើយ​គឺ​រឿង​ “Tomb Raider” ដោយថត​នៅ​ខេត្ត​សៀមរាប ​ជា​តំបន់​​ទេសចរ​ណ៍​ដ៏​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា​ ហើយ​ម្យ៉ាង​វិញទៀត នាង​ជោ​លី ក៏​បាន​សុំ​ក្មេង​ប្រុស​កម្ពុជា​ម្នាក់​យកធ្វើ​ជា​កូន​​​ចិញ្ចឹម​ផងដែរ ។

នាង ហាន់ជីអ៊ុន (Song Hye Kyo) (រូបភាព បរទេស)

នាង ហាន់ជីអ៊ុន (Song Hye Kyo)

ទាក់ទិន​ទៅនឹង​ខ្សែ​ភាព​យន្ត​រឿង «មហា​អធិរាជ​ខ្មែរ» (“Great Khmer Empire”) នោះ​ដែរ លោក Tomas Magyar ថ្លែង​ថា រូប​លោក និង​លោក Tony Schiena ជា​អ្នកសំរប​សំរួល​គំរោង​ថ្លែង​ថា ពួក​គេ​បាន​សំលឹង​មើល​ដើម្បី​ជ្រើស​រើស​​ចូលរួមថ​ត​ក្នុង​ខ្សែ​ភាព​យន្ត​ នោះផងដែរ មានដូចជា​នាង Song Hye Kyo ដែលស្គាល់​តាម​រយៈ​ឈ្មោះ​នាង ហាន់​ជីអ៊ុន ជា​តារា​ភាព​យន្ត​ល្បី​ឈ្មោះ​របស់​កូរ៉េ​ខាង​ត្បូង​ នឹង​លោក ចន ស៊ីណា (John Cena) ជាអ្នក​​កីឡាកាស់ល្បី​ឈ្មោះ ។ ​គេ​​រំពឹង​ថា ខ្សែ​ភាព​យន្ត​នោះនឹង​ផ្តល់​ការងារ​យ៉ាង​ច្រើន​សំរាប់​ពលរដ្ឋ​ខ្មែរ ៕

លោក ចន ស៊ីណា (John Cena) តារាកីឡាកាស (រូបភាព បរទេស)

លោក ចន ស៊ីណា (John Cena)

0 comments:

Post a Comment

Followers

Related Posts Plugin for WordPress, Blogger...