If you can't read this article please download Khmer Unocode and set it up for your own PC

លោក លីលៀនជា (Jet Li) តារាភាពយន្តចិន (រូបភាព បរទេស)
យោងតាមប្រភពព័ត៌មានឱ្យដឹងថា លោក ហ្សិតលី (Jet Li) ដែលគេស្គាល់តាមរយៈឈ្មោះ លី លៀនជា ជាតារាភាពយន្តល្បីឈ្មោះរបស់ប្រទេសចិន និងនាង អេនចេលីណា ជោលី (Angelina Jolie) ជាតារាភាពយន្តហូលីវូដល្បីឈ្មោះត្រូវបានគេរំពឹងថា នឹងថតខ្សែភាពយន្តថ្មីមួយរឿង នៅក្នុងប្រទេសកម្ពុជា ។ លោក Tomas Magyar ជាអ្នករៀបចំគំរោងសំរាប់ខ្សែភាពយន្ត ដែលគ្រោងឡើងថ្លែងក្នុងឱកាសនៃសន្និសីទកាសែតមួយដែលរៀបចំឡើង នៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ កញ្ញា ថា ខ្សែភាពយន្តដែលលោកគ្រោងផលិតនោះនឹងត្រូវដាក់ចំណងជើងថា «មហាអធិរាជខ្មែរ» (“Great Khmer Empire”) ដោយនឹងត្រូវចំណាយប្រាក់អស់៧០លានដុល្លារអាមេរិក ហើយនឹងត្រូវការពេលថតយ៉ាងហោចណាស់៣ឆ្នាំ ។ លោក Tomas Magyar ថ្លែងឱ្យដឹងទៀតថា ការចំណាយពេលយ៉ាងយូរ ដើម្បីផលិត និងថតខ្សែភាពយន្តនេះ គឺមកពីត្រូវពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលកម្ពុជា និងអ្នកប្រវត្តិសាស្ត្រកម្ពុជា ស្តីអំពីភាពច្បាស់លាស់នៃប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ។
នាង ជោលី (Angelina Jolie)
តាមប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា ខ្សែភាពយន្តនោះនឹងផ្តោតជាពិសេសទៅលើប្រវត្តិសាស្ត្ររបស់ប្រទេស កម្ពុជា ជាពិសេសអំឡុងពេលនៃរបបរុងរឿង ក្រោមការដឹកនាំរបស់ព្រះបាទជ័យវរ្ម័នទី៣ ក្នុងសតវត្សទី១១ និងសតវត្សទី១២ ដែលត្រូវបានចាត់ទុកថាជាព្រះមហាក្សត្រដ៏អស្ចារ្យរបស់កម្ពុជា និងថែមទាំងបានធ្វើជាសាក្សីនៃការកសាងរួចរាល់នៃប្រាសាទអង្គរ វត្ត ។ នាងអេនចេលីណា ជោលី ជាតារាភាពយន្តហូលីវូដល្បីឈ្មោះធ្លាប់បានថតខ្សែភាពយន្តនៅក្នុង ប្រទេសកម្ពុជាម្តងរួចហើយគឺរឿង “Tomb Raider” ដោយថតនៅខេត្តសៀមរាប ជាតំបន់ទេសចរណ៍ដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា ហើយម្យ៉ាងវិញទៀត នាងជោលី ក៏បានសុំក្មេងប្រុសកម្ពុជាម្នាក់យកធ្វើជាកូនចិញ្ចឹមផងដែរ ។

នាង ហាន់ជីអ៊ុន (Song Hye Kyo)
ទាក់ទិនទៅនឹងខ្សែភាពយន្តរឿង «មហាអធិរាជខ្មែរ» (“Great Khmer Empire”) នោះដែរ លោក Tomas Magyar ថ្លែងថា រូបលោក និងលោក Tony Schiena ជាអ្នកសំរបសំរួលគំរោងថ្លែងថា ពួកគេបានសំលឹងមើលដើម្បីជ្រើសរើសចូលរួមថតក្នុងខ្សែភាពយន្ត នោះផងដែរ មានដូចជានាង Song Hye Kyo ដែលស្គាល់តាមរយៈឈ្មោះនាង ហាន់ជីអ៊ុន ជាតារាភាពយន្តល្បីឈ្មោះរបស់កូរ៉េខាងត្បូង នឹងលោក ចន ស៊ីណា (John Cena) ជាអ្នកកីឡាកាស់ល្បីឈ្មោះ ។ គេរំពឹងថា ខ្សែភាពយន្តនោះនឹងផ្តល់ការងារយ៉ាងច្រើនសំរាប់ពលរដ្ឋខ្មែរ ៕

លោក ចន ស៊ីណា (John Cena)
| If you can't read this article please download Khmer Unocode and set it up for your own PC
 លោក លីលៀនជា (Jet Li) តារាភាពយន្តចិន (រូបភាព បរទេស) យោងតាមប្រភពព័ត៌មានឱ្យដឹងថា លោក ហ្សិតលី (Jet Li) ដែលគេស្គាល់តាមរយៈឈ្មោះ លី លៀនជា ជាតារាភាពយន្តល្បីឈ្មោះរបស់ប្រទេសចិន និងនាង អេនចេលីណា ជោលី (Angelina Jolie) ជាតារាភាពយន្តហូលីវូដល្បីឈ្មោះត្រូវបានគេរំពឹងថា នឹងថតខ្សែភាពយន្តថ្មីមួយរឿង នៅក្នុងប្រទេសកម្ពុជា ។ លោក Tomas Magyar ជាអ្នករៀបចំគំរោងសំរាប់ខ្សែភាពយន្ត ដែលគ្រោងឡើងថ្លែងក្នុងឱកាសនៃសន្និសីទកាសែតមួយដែលរៀបចំឡើង នៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ កញ្ញា ថា ខ្សែភាពយន្តដែលលោកគ្រោងផលិតនោះនឹងត្រូវដាក់ចំណងជើងថា «មហាអធិរាជខ្មែរ» (“Great Khmer Empire”) ដោយនឹងត្រូវចំណាយប្រាក់អស់៧០លានដុល្លារអាមេរិក ហើយនឹងត្រូវការពេលថតយ៉ាងហោចណាស់៣ឆ្នាំ ។ លោក Tomas Magyar ថ្លែងឱ្យដឹងទៀតថា ការចំណាយពេលយ៉ាងយូរ ដើម្បីផលិត និងថតខ្សែភាពយន្តនេះ គឺមកពីត្រូវពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលកម្ពុជា និងអ្នកប្រវត្តិសាស្ត្រកម្ពុជា ស្តីអំពីភាពច្បាស់លាស់នៃប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ។ នាង ជោលី (Angelina Jolie) តាមប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា ខ្សែភាពយន្តនោះនឹងផ្តោតជាពិសេសទៅលើប្រវត្តិសាស្ត្ររបស់ប្រទេស កម្ពុជា ជាពិសេសអំឡុងពេលនៃរបបរុងរឿង ក្រោមការដឹកនាំរបស់ព្រះបាទជ័យវរ្ម័នទី៣ ក្នុងសតវត្សទី១១ និងសតវត្សទី១២ ដែលត្រូវបានចាត់ទុកថាជាព្រះមហាក្សត្រដ៏អស្ចារ្យរបស់កម្ពុជា និងថែមទាំងបានធ្វើជាសាក្សីនៃការកសាងរួចរាល់នៃប្រាសាទអង្គរ វត្ត ។ នាងអេនចេលីណា ជោលី ជាតារាភាពយន្តហូលីវូដល្បីឈ្មោះធ្លាប់បានថតខ្សែភាពយន្តនៅក្នុង ប្រទេសកម្ពុជាម្តងរួចហើយគឺរឿង “Tomb Raider” ដោយថតនៅខេត្តសៀមរាប ជាតំបន់ទេសចរណ៍ដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា ហើយម្យ៉ាងវិញទៀត នាងជោលី ក៏បានសុំក្មេងប្រុសកម្ពុជាម្នាក់យកធ្វើជាកូនចិញ្ចឹមផងដែរ ។  នាង ហាន់ជីអ៊ុន (Song Hye Kyo) ទាក់ទិនទៅនឹងខ្សែភាពយន្តរឿង «មហាអធិរាជខ្មែរ» (“Great Khmer Empire”) នោះដែរ លោក Tomas Magyar ថ្លែងថា រូបលោក និងលោក Tony Schiena ជាអ្នកសំរបសំរួលគំរោងថ្លែងថា ពួកគេបានសំលឹងមើលដើម្បីជ្រើសរើសចូលរួមថតក្នុងខ្សែភាពយន្ត នោះផងដែរ មានដូចជានាង Song Hye Kyo ដែលស្គាល់តាមរយៈឈ្មោះនាង ហាន់ជីអ៊ុន ជាតារាភាពយន្តល្បីឈ្មោះរបស់កូរ៉េខាងត្បូង នឹងលោក ចន ស៊ីណា (John Cena) ជាអ្នកកីឡាកាស់ល្បីឈ្មោះ ។ គេរំពឹងថា ខ្សែភាពយន្តនោះនឹងផ្តល់ការងារយ៉ាងច្រើនសំរាប់ពលរដ្ឋខ្មែរ ៕  លោក ចន ស៊ីណា (John Cena)
|
|
0 comments:
Post a Comment